
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ បានប្តូរ Facbook Profile របស់ខ្លួន ដើម្បីបង្ហាញនូវការអបអរសាទរ ខណៈដែលប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦
បាត់ដំបង ៖ មួយរយៈពេលចុងក្រោយនេះ ពោលគឺនៅមុនថ្ងៃចូលមកដល់នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះ សង្កេតឃើញនៅតាមបណ្តាញទំនាក់ទំនងសង្គម Facbook មានទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានធ្វើការផ្លាស់ប្តូរ Facbook Profile របស់ខ្លួនជាបន្តបន្ទាប់ ។










