
យុទ្ធនាការ «រត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» អបអរសាទរទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៦ នៅក្រុងតាខ្មៅ
ព្រឹត្តិការណ៍នាថ្ងៃនេះមិនមែនគ្រាន់តែជាការរត់ដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជា ចលនាសង្គម និងជាសំឡេងរួមគ្នាដើម្បីបញ្ជូនសារទៅកាន់សង្គមថា ក្មេងស្រីគ្រប់រូបមានសិទ្ធិទទួលបានការអប់រំ សុខភាព ការរស់នៅប្រកបដោយគ្មានអំពើហិង្សា និងគ្មានការរើសអើង ដើម្បីឱ្យពួកគេមានឱកាសបង្កើត និងសម្រេចក្តីសុបិនរបស់ខ្លួន។









