
អភិបាលខេត្តកណ្តាល ជំរុញឱ្យសិស្សានុសិស្សខិតខំសិក្សាស្រាវជ្រាវ បង្កើនចំណេះដឹង និងសមត្ថភាព ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព
ឯកឧត្តមបានណែនាំឱ្យ គ្រប់វិទ្យាល័យសូមសិក្សាស្វែងយល់ពីបទពិសោធន៍ល្អៗរបស់វិទ្យាល័យ ហ៊ុន សែន ដើមឫស ស្រុកកណ្តាលស្ទឹង ដែលមានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិច្រើនស្ទើរតែទាំងអស់ ដើម្បីយកមកចែករំលែក និងអនុវត្តឱ្យសមស្របតាមស្ថានភាពជាក់ស្តែងរបស់សាលា ក្នុងគោលដៅលើកកម្ពស់គុណភាពបង្រៀន និងលទ្ធផលសិក្សារបស់សិស្សឱ្យកាន់តែប្រសើរឡើង។








