
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យយកចិត្តទុកដាក់ លើអ្នកស្នងមរតកចារសាស្ត្រាស្លឹករឹត និងមានបំណងសិក្សាអក្សរសំស្ក្រឹតឡើងវិញ ដែលសម្តេចធ្លាប់រៀន
(ភ្នំពេញ)៖ ក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចបានណែនាំ ឱ្យមានការយកចិត្តទុកដាក់ លើអ្នកស្នងមរតកចារសាស្ត្រាស្លឹករឹត និងជំរុញបណ្តុះបណ្តាលបន្ថែមទៀត ហើយសម្ដេចមានបំណងសិក្សាអក្សរសំស្ក្រឹតឡើងវិញ ដែលសម្តេចធ្លាប់រៀនកាលពីពេលមុន។









