អភិបាលខេត្តកែប
អភិបាលខេត្តកែប និងថ្នាក់ដឹកនាំក្រសួង ជំរុញការពន្លឿនការចុះបញ្ជីដីធ្លី និងការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ
អភិបាលខេត្តកែប និងថ្នាក់ដឹកនាំក្រសួង ជំរុញការពន្លឿនការចុះបញ្ជីដីធ្លី និងការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ












កែប៖ អភិបាលខេត្តកែប និងថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញមន្ត្រីជំនាញឱ្យបន្តពន្លឿនការងារចុះបញ្ជីដីធ្លី និងការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ព្រមទាំងពង្រឹងការអនុវត្តច្បាប់ កែលម្អសេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងដីធ្លីឱ្យមានប្រសិទ្ធភាព ដើម្បីធានាសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងដីធ្លីក្នុងខេត្ត។ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកែប ដែលបានរៀបចំឡើងនារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរ ក្រោមអធិបតីភាពឯកឧត្តម សូ សិង្ហា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ។

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦៖ ព្យុះទី៣១ ឈ្មោះ អ៊ីនហ្វា(In-fa)T2631 បានវិវត្តទៅជាព្យុះសង្ឃរា ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ អ៊ីនហ្វា នេះទេ។


កែប៖ នារសៀលថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកែប ឯកឧត្តម សូ សិង្ហា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកែប។ សន្និបាតនេះក៏មានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកែបជាច្រើនរូបផងដែរ៕


កែប៖ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប រួមជាមួយឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ឌី ប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា បានអញ្ជើញចុះពិនិត្យ និងសិក្សាលទ្ធភាពជួសជុល កែលម្អអគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅក្នុងភូមិសាស្ត្រខេត្តកែប៕
