
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកសិក្ខាសាលាស្តីពីការបណ្តុះបណ្តាលគ្រូបង្គោលហិរញ្ញវត្ថុសាធារណៈ នៅខេត្តកែប
កែប៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបើកសិក្ខាសាលាស្តីពី «វិធីសាស្ត្របណ្តុះបណ្តាលផ្អែកលើលទ្ធផលសម្រាប់គ្រូបង្គោលហិរញ្ញវត្ថុសាធារណៈ» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សឹង រេត អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សិក្ខាសាលានេះ រៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវនៃអង្គការសហប្រជាជាតិ (UNITAR) ក្រោមគម្រោងភាពជាដៃគូអង្គការសហប្រជាជាតិសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង (PAGE) មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីគ្រូបង្គោល ឧទ្ទេសាចារ្យ និងមន្ត្រីជំនាញបច្ចេកទេស។






