
អភិបាលខេត្តកែប និងថ្នាក់ដឹកនាំក្រសួង ជំរុញការពន្លឿនការចុះបញ្ជីដីធ្លី និងការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ
កែប៖ អភិបាលខេត្តកែប និងថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញមន្ត្រីជំនាញឱ្យបន្តពន្លឿនការងារចុះបញ្ជីដីធ្លី និងការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ព្រមទាំងពង្រឹងការអនុវត្តច្បាប់ កែលម្អសេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងដីធ្លីឱ្យមានប្រសិទ្ធភាព ដើម្បីធានាសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងដីធ្លីក្នុងខេត្ត។ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកែប ដែលបានរៀបចំឡើងនារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរ ក្រោមអធិបតីភាពឯកឧត្តម សូ សិង្ហា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ។






