
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន ផ្សព្វផ្សាយសារាចរណែនាំស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកាឆ្នាំ២០២៦
ប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកាឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម គោ ស៊ុំប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ប្រធានរតនាគារខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។









