
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : លោកជំទាវបណ្ឌិត បាន ស្រីមុំ អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់អាយុនៅខេត្តប៉ៃលិន រួសរាន់ទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នោត
(ប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋគ្រប់អាយុទាំងអស់ សូមរួសរាន់អញ្ជើញទៅចុះឈ្មោះ និងពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីធានាការពារសិទ្ធិស្របច្បាប់ក្នុងការជ្រើសរើសតំណាងដឹកនាំមូលដ្ឋានរបស់ខ្លួន។ ការអំពាវនាវនេះ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកជំទាវបណ្ឌិតអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យដំណើរការជាក់ស្តែង នៅតាមការិយាល័យចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនានាទូទាំងខេត្តប៉ៃលិន។










