កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង»
កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង»
កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង»







ព្រឹក ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ខេត្តកែប៖ លោកស្រី គឹម ចន្នី អភិបាលរងនៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា នៃមន្ទីរអប់រំ យុវជន នឹងកីឡាខេត្ត ធ្វើតេស្តរហ័សរកសារធាតុញៀនតាមរយៈទឹកមូត្រ នៅមន្ទីរអប់រំ យុវជន នឹងកីឡាខេត្ត ។


កម្លាំងនគរបាលចរាចរណ៍ចេញល្បាត តាមដងផ្លូវរក្សាសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ដកែប និងការដឹកនាំបញ្ជាណែនាំផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ដកែប នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំចេញល្បាតត្រួតពិនិត្យតាមដងផ្លូវរក្សាសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរចូលមកសម្រាកលំហែកំសាន្ត នៅក្នុងខេត្តកែប៕ #ប្រភព ស្នងការដ្ឋាននគរបាលខេត្តកែប - Police Commissariat of Kep Province


ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦៖ សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី៣១ ឈ្មោះ អ៊ីនហ្វា(In-fa)T2631 រួមជាមួយនឹងព្យុះទី៣០ ឈ្មោះ ចម្ពី(Champi)T2630 មានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ អ៊ីនហ្វា និងព្យុះ ចម្ពី នេះទេ។
