
មន្ទីរធម្មការរៀបចំបោះឆ្នោតជ្រើសរើសអាចារ្យ និងគណៈកម្មការវត្តរុក្ខារាម ដើម្បីពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា
ប៉ៃលិន៖ មន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានរៀបចំដំណើរការបោះឆ្នោតជ្រើសរើសអាចារ្យ និងគណៈកម្មការវត្តរុក្ខារាម (ហៅវត្តព្រៃសន្ទះ) កាលពីព្រឹកថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមអធិបតីភាព លោក គង់ សាវៀង អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងមានការចូលរួមពី លោក សំ សារើន ប្រធានការិយាល័យព្រះពុទ្ធសាសនា ព្រមទាំងព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។









