
ឯកឧត្តម សុខ លូ បន្តនាំយកអំណោយជាស្បៀងអាហាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុករុក្ខគិរី និងក្រុងបាត់ដំបង
បាត់ដំបង៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តនាំយកអំណោយជាស្បៀងអាហាររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ២៧០គ្រួសារ នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង។









