
យុវជន-យុវតីខេត្តបាត់ដំបង ស្ម័គ្រចិត្តចុះឈ្មោះបំពេញកាតព្វកិច្ចយោធាយ៉ាងកុះករ ខណៈការងារនេះកំពុងអនុវត្តយ៉ាងសកម្មទូទាំងប្រទេស
បាត់ដំបង៖ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការកាតព្វកិច្ចយោធាខេត្ត បានដឹកនាំប្រតិភូអមដំណើរ និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យផ្ទាល់លើដំណើរការទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ នៅតាមក្រុង-ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។











