
រដ្ឋបាលខេត្តកែប ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ ឆ្នាំ
កែប៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកែប បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងឱកាសគម្រប់ខួប ១៤ ឆ្នាំ នៃការយាងសោយព្រះទីវង្គតរបស់ព្រះអង្គ (១៥ តុលា ២០១២ - ១៥ តុលា ២០២៦)។






