
ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តកែប អញ្ជើញចូលរួមពិធីកាន់បិណ្ឌ នៅនៅវត្តវិបស្សនាធុរៈខេត្តកែប ហៅវត្តសមាធិ
កែប៖ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌ នៅនៅវត្តវិបស្សនាធុរៈខេត្តកែប ហៅវត្តសមាធិ។ ការអញ្ជើញចូលរួមពិធីកាន់បិណ្ឌនេះ បានប្រព្រឹត្តទៅក្នុងឱកាសបុណ្យកាន់បិណ្ឌ ដែលជាប្រពៃណីព្រះពុទ្ធសាសនាដ៏ល្អផូរផង់របស់ប្រជាជនខ្មែរ ដោយប្រជាពលរដ្ឋបាននាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យផ្សេងៗ ប្រគេនព្រះសង្ឃ ព្រមទាំងធ្វើបុណ្យ សន្សំកុសល និងឧទ្ទិសកុសលជូនដល់បុព្វការីជន និងញាតិការដែលបានចែកឋានទៅ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ រួមជាមួយ ថ្នាក់ដឹកនាំខេត្ត បានចូលរួមប្រគេនចង្ហាន់ ទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃ ព្រមទាំងចូលរួមស្តាប់ព្រះធម៌ និងធ្វើកិច្ចពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។







