
អភិបាលខេត្តកែប ណែនាំមន្ទីរជំនាញរៀបចំសណ្តាប់ធ្នាប់ និងសេវាកម្មឱ្យបានល្អ ក្នុងឱកាសភ្ជុំបិណ្ឌ
កែប៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានណែនាំដល់មន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព អនាម័យ និងបរិស្ថានឱ្យបានល្អ ជាពិសេសក្នុងនាមខេត្តកែបជាខេត្តទេសចរណ៍ ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។









