
ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកភ្នំវល្លិ៍
ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកភ្នំវល្លិ៍ ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកភ្នំវល្លិ៍ បានសាងសង់ឡើងក្នុងឆ្នាំ១៩៧៦ (ក្នុងរបប ប៉ុលពត) និងបានស្តារ ជួសជុលឡើងដោយក្រសួងធនធានទឹក និងឧតុនិយម ក្នុងឆ្នាំ២០០២។ ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកភ្នំវល្លិ៍ មានទំនប់អាងទឹក ចំនួន ០២កន្លែង ៖ ១.ទំនប់អាងទឹកភ្នំវល្លិ៍ ២.ទំនប់អាងទឹករងភ្នំវល្លិ៍។ ទំនប់អាងទឹកទាំងពីរកន្លែងនេះអាចស្តុកទឹកបានចំនួន ១,២៣០,០០០m³ អាចស្រោចស្រពលើផ្ទៃ ស្រូវវស្សា ចំនួន ៣៥៦ហិកតា និងស្រូវប្រាំង ចំនួន ១៣៧ហិកតា ។ ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកភ្នំវល្លិ៍ មានប្រឡាយមេ ចំនួន ០៣ខ្សែ ប្រឡាយរង ចំនួន ០៣ខ្សែ និងប្រឡាយជើងក្អែប ចំនួន ០២ខ្សែ ។ ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកភ្នំវល្លិ៍អាចអោយប្រជាជនអាស្រ័យផលបានចំនួន ០៣ភូមិ៖ ភូមិចំការបី ភូមិចំការចេក និងភូមិអន្ទងស ស្ថិតឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ប្រភព៖ មន្ទីរធនធានទឹក និងឧតុនិយម 📸Mat Ousman- ម៉ាត់ អ៊ូស្មាន មន្ទីរព័ត៌មានខេត្តកែប







