
នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក ប៊ុន យោង អភិបាលរងខេត្ត តំណាងអោយរដ្ឋបាលខេត្តកែប បានចូលរួមជាវាគ្មិន ក្នុងវេទិកា "ការគ្រប់គ្រង អភិរក្សតំបន់ឆ្នេរ" នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េ (PNLG) ក្រោមប្រធានបទ ការគ្រប់គ្រងអភិរក្សជីវៈចម្រុះសមុទ្រខេត្តកែប និងការលើកកម្ពស់សេដ្ឋកិច្ចបៃតង៕
ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក ប៊ុន យោង អភិបាលរងខេត្ត តំណាងអោយរដ្ឋបាលខេត្តកែប បានចូលរួមជាវាគ្មិន ក្នុងវេទិកា "ការគ្រប់គ្រង អភិរក្សតំបន់ឆ្នេរ" នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េ (PNLG) ក្រោមប្រធានបទ ការគ្រប់គ្រងអភិរក្សជីវៈចម្រុះសមុទ្រខេត្តកែប និងការលើកកម្ពស់សេដ្ឋកិច្ចបៃតង៕









