
ឯកឧត្តម ឈួន ឆាម ជំរុញថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋានខេត្តកែប រួមគ្នាដោះស្រាយបញ្ហា និងពង្រឹងការបម្រើប្រជាពលរដ្ឋ
កែប៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៉ឹម បញ្ញារិទ្ធិ អភិបាលស្តីទីខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃខេត្តកែប។









