
បង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ រួមទាំងវត្ថុតាង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត
ខេត្តកែប៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត នៅយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សូ បញ្ញា ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញ ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជាបន្តបន្ទាប់។








