
មន្ទីរព័ត៌មានខេត្តកែប បន្តយុទ្ធនាការអប់រំទប់ស្កាត់ព័ត៌មានក្លែងក្លាយ ពង្រឹងការយល់ដឹងដល់សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ចំការដូង
ខេត្តកែប៖ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអក្ខរកម្មព័ត៌មាន អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយការទទួលខុសត្រូវ មន្ទីរព័ត៌មានខេត្តកែប បានបន្តរៀបចំ យុទ្ធនាការផ្សព្វផ្សាយអប់រំការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ចំការដូង ស្ថិតក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប។











