
ឯកឧត្តម ទេព អស្នារិទ្ធ៖ «៣កុំ ១ការពារ» ជារបាំងការពារសង្គមពីព័ត៌មានក្លែងក្លាយ និងជំរុញផលិតមាតិកាផ្សព្វផ្សាយសក្តានុពលខេត្តកែប
ខេត្តកែប៖ ខណៈព័ត៌មានក្លែងក្លាយកំពុងរីករាលដាលកាន់តែខ្លាំងតាមបណ្តាញសង្គម ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវឱ្យមន្ត្រីព័ត៌មាន និងសាធារណជនរួមគ្នាបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តវិធីសាស្ត្រ «៣កុំ ១ការពារ» ដើម្បីទប់ស្កាត់ការរីករាលដាលព័ត៌មានមិនពិត និងការពារសុវត្ថិភាពព័ត៌មាន។











