
អាជ្ញាធរខេត្តកែប និងជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញ និងដេប៉ូចែកចាយភេសជ្ជៈនៅស្រុកដំណាក់ចង្អើរ
ខេត្តកែប៖ អនុវត្តតាមការចង្អុលបង្ហាញរបស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក លី សាវេត អភិបាលរងខេត្តកែប រួមជាមួយលោក ច័ន្ទ ដារិទ្ធ ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តកែប បានដឹកនាំមន្ត្រីជំនាញ ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក និងសាខា ក.ប.ប. ខេត្តកែប ចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញ និងដេប៉ូចែកចាយភេសជ្ជៈចំនួន ៣ ទីតាំង ស្ថិតក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ ខេត្តកែប។











