
ផ្អែកតាមការចង្អុលបង្ហាញរបស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប លោក លី សាវេត អភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញ ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក និងមន្ត្រីសាខា ក.ប.ប. ខេត្តកែប ចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញចំនួន ៣ ទីតាំង ស្ថិតនៅភូមិសាស្ត្រស្រុកដំណាក់ចង្អើរ ខេត្តកែប។
ខេត្តកែប៖ នាព្រឹកថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ផ្អែកតាមការចង្អុលបង្ហាញរបស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប លោក លី សាវេត អភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញ ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក និងមន្ត្រីសាខា ក.ប.ប. ខេត្តកែប ចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញចំនួន ៣ ទីតាំង ស្ថិតនៅភូមិសាស្ត្រស្រុកដំណាក់ចង្អើរ ខេត្តកែប។ សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ មានគោលបំណងពិនិត្យស្ថានភាពការផ្ទុកទំនិញ ការអនុវត្តតាមលក្ខខណ្ឌសុវត្ថិភាព អនាម័យ និងស្តង់ដារពាក់ព័ន្ធ ព្រមទាំងពង្រឹងការគ្រប់គ្រង និងតាមដានសកម្មភាពស្តុកទំនិញឱ្យមានប្រសិទ្ធភាព សំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងធានាការអនុវត្តតាមបទប្បញ្ញត្តិ។











