
ខេត្តកែប៖ លោកស្រី គឹម ចន្នី អភិបាលរងខេត្ត កែប បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យអនាម័យតាមអាហារដ្ឋាន ភោជនីយដ្ឋាន និងបង្គន់អនាម័យ នៅតាមគោលដៅតំបន់ ទេសចរណ៍សំខាន់ៗក្នុងភូមិសាស្រ្តក្រុងកែប។
ថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខេត្តកែប៖ លោកស្រី គឹម ចន្នី អភិបាលរងខេត្តកែប បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យអនាម័យតាមអាហារដ្ឋាន ភោជនីយដ្ឋាន និងបង្គន់អនាម័យ នៅតាមគោលដៅតំបន់ ទេសចរណ៍សំខាន់ៗក្នុងភូមិសាស្រ្តក្រុងកែប។ ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីធានាបាន នូវអនាម័យ បរិស្ថានស្អាត និងលើកកម្ពស់ សោភ័ណភាពតំបន់ទេសចរណ៍ក្នុងក្រុងកែបឱ្យ កាន់តែល្អប្រសើរសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។









