
មន្ត្រីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ នៃរដ្ឋបាលស្រុកដំណាក់ចង្អើរ រួមជាមួយលោកមេឃុំអង្កោល បានចុះណែនាំម្ចាស់គ្រឿងចក្រ និងម្ចាស់ដីដែលមានច្បាប់អនុញ្ញាតចាក់បំពេញអាចម៍ដីមួយកន្លែង ស្ថិតនៅភូមិអំពេង ឃុំអង្កោល ឱ្យអនុវត្តវិធានការបច្ចេកទេស ២ ចំណុច ដើម្បីប្រយោជន៍រួម៖
នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ត្រីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ នៃរដ្ឋបាលស្រុកដំណាក់ចង្អើរ រួមជាមួយលោកមេឃុំអង្កោល បានចុះណែនាំម្ចាស់គ្រឿងចក្រ និងម្ចាស់ដីដែលមានច្បាប់អនុញ្ញាតចាក់បំពេញអាចម៍ដីមួយកន្លែង ស្ថិតនៅភូមិអំពេង ឃុំអង្កោល ឱ្យអនុវត្តវិធានការបច្ចេកទេស ២ ចំណុច ដើម្បីប្រយោជន៍រួម៖ ១. ដាក់លូមុខកាត់ ១ម៉ែត្រ តាមបណ្តោយផ្លូវលេខ១៣៣២៖ ដើម្បីរំដោះទឹកភ្លៀង និងបង្ការកុំឱ្យស្ទះលំហូរទឹកជំនន់នារដូវវស្សា។ ២. ដាក់លូកាត់ដីរបស់ខ្លួន បើកផ្លូវទឹកធម្មជាតិចំមុខលូឆ្លងផ្លូវជាតិឡើងវិញ៖ ដើម្បីការពារកុំឱ្យស្ទះទឹកជន់លិចដីស្រែរបស់បងប្អូនប្រជាពលរដ្ឋនៅផ្នែកខាងក្រោយនារដូវវស្សា។ រដ្ឋបាលស្រុក សូមថ្លែងអំណរគុណដល់ម្ចាស់ដីខាងលើដែលបានសហការអនុវត្តតាមការណែនាំ និងសូមក្រើនរំលឹកដល់ម្ចាស់ដីដទៃទៀតដែលមានក្បាលដីជាប់ផ្លូវជាតិ ត្រូវគោរពច្បាប់ស្តីពីផ្លូវថ្នល់ និងច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ដោយមិនត្រូវចាក់ដីលុបប្រឡាយអមផ្លូវ ឬបិទផ្លូវទឹកធម្មជាតិឡើយ។ #ប្រភព រដ្ឋបាលស្រុកដំណាក់ចង្អើរ










