
មូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបាលខេត្តកែប បើកវគ្គបណ្តុះបណ្តាលរំលឹកស្តីពី «ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ»
កែប៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ មូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបាលខេត្តកែប បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកស្តីពី «ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» ដល់រដ្ឋបាលឃុំ សង្កាត់ មូលដ្ឋានសុខាភិបាលសាធារណៈ ពន្ធនាគារ និងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ក្រុង ស្រុក ក្នុងខេត្តកែប ដែលប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកស្រី គឹម ចន្នី អភិបាលរង នៃគណៈអភិបាលខេត្តកែប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត នៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី នាក់ ច័ន្ទលី ប្រធានសាខា ម.ជ.ជ ខេត្តកែប លោក ហ៊ួត សុធា អនុប្រធាននាយកដ្ឋាន ព្រមទាំងតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីមកពីរដ្ឋបាលឃុំ សង្កាត់ មូលដ្ឋានសុខាភិបាលសាធារណៈ ពន្ធនាគារ និងការិយាល័យសង្គមកិច្ច និងខុមាលភាពសង្គម ក្រុង ស្រុក ជាច្រើនរូប។







