
ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ចនៃរដ្ឋសភា(គណៈកម្មការទី១) ដែលដឹកនាំដោយ ឯកឧត្ដម សរ ចំរុង
ខេត្តកែប, ព្រឹកថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ចនៃរដ្ឋសភា(គណៈកម្មការទី១) ដែលដឹកនាំដោយ ឯកឧត្ដម សរ ចំរុង ប្រធានគណៈកម្មការ ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងយន្តការដោះស្រាយទំនាស់ដីធ្លី ព្រមទាំងការគោរពសិទ្ធិមនុស្សនៅមូលដ្ឋាន ឱ្យស្របតាមរដ្ឋធម្មនុញ្ញ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ៕








