វីដេអូ៖ ក្តាមសេះកែប ពីធនធានសមុទ្រ ក្លាយជានិមិត្តសញ្ញាអត្តសញ្ញាណខេត្ត
វីដេអូ៖ ក្តាមសេះកែប ពីធនធានសមុទ្រ ក្លាយជានិមិត្តសញ្ញាអត្តសញ្ញាណខេត្ត ============ នៅពេលនិយាយពីខេត្តកែប មនុស្សជាច្រើនតែងនឹកឃើញដល់សមុទ្រ កោះ ឆ្នេរស្អាត និងក្តាមសេះដ៏ល្បីល្បាញ។ ក្តាមសេះ បានក្លាយជាអាហារប្រចាំតំបន់របស់ខេត្តកែបដែលភ្ញៀវទេសចរមិនដែលរំលង រហូតបានបង្កើតជាអត្តសញ្ញាណវប្បធម៌ទេសចរណ៍ដ៏រឹងមាំ ដោយមានទស្សនទានពេញនិយមមួយពោលថា បើទៅដល់ខេត្តកែប ហើយមិនបានភ្លក្សរសជាតិក្តាមសេះ នោះប្រៀបដូចជាមិនទាន់បានទៅដល់ខេត្តកែបពិតប្រាកដឡើយ។ ផលិតដោយ៖ ក្រុមការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិខេត្តកែប អត្ថបទ និងអត្ថាធិប្បាយ៖ ង៉ុង សាន់ កាត់ត៖ ឆេង ភក្តី កាមេរា៖ ម៉ាត់ អូស្មាន់








