ភូមិឋានអ្នកកែវក្រសាំង🍃🏡
ភូមិឋានអ្នកកែវក្រសាំង🍃🏡 📍សង្កាត់កែប ក្រុងកែប ខេត្តកែប 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ក្រុងកែប
ភូមិឋានអ្នកកែវក្រសាំង🍃🏡 📍សង្កាត់កែប ក្រុងកែប ខេត្តកែប 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ក្រុងកែប













ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ខួប ២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង កងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនេះ ក៏ជាខួប ២០ឆ្នាំ នៃជោគជ័យក្នុងការផ្លាស់ប្តូរកម្ពុជាដែលធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាម និងធ្លាប់តែល្បីថា ជាវាលពិឃាត ជាតំបន់អសន្តិសុខ និងជាចម្ការមីន ទៅជាកម្ពុជាថ្មីដែលបាននិងកំពុងដើរតួនាទីសំខាន់ ក្នុងការរក្សាសណ្តាប់ធ្នាប់តំបន់ និងសកល ក៏ដូចជាការការពារសន្តិភាពពិភពលោក ។


ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ដកែប និងការដឹកនាំបញ្ជាណែនាំផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ដកែប នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំចេញល្បាតត្រួតពិនិត្យតាមដងផ្លូវរក្សាសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរចូលមកសម្រាកលំហែកំសាន្ត នៅក្នុងខេត្តកែប៕ #ប្រភព ស្នងការដ្ឋាននគរបាលខេត្តកែប


ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការណែនាំជាប្រចាំពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលអង្កោល នៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ បន្តសហការជាមួយអាជ្ញាធរ ចុះផ្សព្វផ្សាយគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» នៅសាលាបឋមសិក្សាអំពេង ស្ថិតក្នុងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ផលប៉ះពាល់គ្រឿងញៀន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសម័យសង្គ្រាម ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) អំពើលួច ឆក់ ប្លន់ និងអំពើរល្មើសច្បាប់ផ្សេងៗ ។ ចំពោះមុខលោក ស្នងការ ជម្រុញលើកទឹកចិត្តបន្តចុះផ្សព្វផ្សាយគោលនយោបាយនេះតាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យបានទូលំទូលាយ និងអូសទាញការគាំទ្រកាន់តែច្រើនឡើងគ្រប់ៗមូលដ្ឋានក្នុងខេត្ត៕ #ប្រភព ស្នងការដ្ឋាននគរបាលខេត្តកែប - Police Commissariat of Kep Province

ព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦
