រដ្ឋបាលក្រុងកែប បើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩
រដ្ឋបាលក្រុងកែប បើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩
កែប៖ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ លោក អ៉ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ដែលរៀបចំឡើងនៅសាលាក្រុងកែប។
ក្នុងឱកាសនោះ លោក ឃន វុទ្ធី អភិបាលក្រុងកែប បានឱ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦ រដ្ឋបាលក្រុងកែបមានគម្រោងដែលទទួលបានការសន្យាគាំទ្រសរុបចំនួន ៤៧គម្រោង ក្នុងនោះបានបញ្ចប់ចំនួន ១៧គម្រោង កំពុងអនុវត្តចំនួន ២០គម្រោង និងមិនទាន់អនុវត្តចំនួន ១០គម្រោង។
ជាមួយគ្នានេះ ក្រុងកែបកំពុងអនុវត្តគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ២ខ្សែ ប្រវែងសរុប ៨៣៣ម៉ែត្រ ដោយចំណាយថវិកាចំនួន ៤៩៩,៩២៣,៣៦១រៀល។ ដោយឡែក សង្កាត់ទាំងបីក៏កំពុងអនុវត្តគម្រោងសាងសង់ផ្លូវចំនួន ៤ខ្សែ ប្រវែងសរុប ៣,៣២៤ម៉ែត្រ ដោយចំណាយថវិកាចំនួន ១,០៣៤,៧៧៣,៧០០រៀល។
Kep provincial dept. of information អានបន្ត