
អរុណសួស្ដី ពីឆ្នេរតេជោសន្តិភាព
អរុណសួស្ដី ពីឆ្នេរតេជោសន្តិភាព 📍ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប 📸Mat Ousman- ម៉ាត់ អ៊ូស្មាន មន្ទីរព័ត៌មានខេត្តកែប

អរុណសួស្ដី ពីឆ្នេរតេជោសន្តិភាព 📍ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប 📸Mat Ousman- ម៉ាត់ អ៊ូស្មាន មន្ទីរព័ត៌មានខេត្តកែប









ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ មកពិនិត្យសុខភាព និងទទួលសេវាសុខាភិបាល នៅមណ្ឌលសុខភាពចំការបី 📍ឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ខេត្តកែប 📸Mat Ousman-ម៉ាត់ អ៊ូស្មាន មន្ទីរព័ត៌មានខេត្តកែប


ទីប្រជុំជនភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ 📸Mat Ousman- ម៉ាត់ អ៊ូស្មាន មន្ទីរព័ត៌មានខេត្តកែប

បទយកការណ៍៖ ផ្លូវបេតុងថ្មី ៥៤៨ម៉ែត្រ បន្ថែមក្តីសង្ឃឹមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិកំពង់ត្រឡាច៕ ផលិតដោយ ៖ មន្ទីរព័ត៌មានខេត្តកែប


រដ្ឋបាលក្រុងកែប បើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ កែប៖ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ លោក អ៉ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ដែលរៀបចំឡើងនៅសាលាក្រុងកែប។ ក្នុងឱកាសនោះ លោក ឃន វុទ្ធី អភិបាលក្រុងកែប បានឱ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦ រដ្ឋបាលក្រុងកែបមានគម្រោងដែលទទួលបានការសន្យាគាំទ្រសរុបចំនួន ៤៧គម្រោង ក្នុងនោះបានបញ្ចប់ចំនួន ១៧គម្រោង កំពុងអនុវត្តចំនួន ២០គម្រោង និងមិនទាន់អនុវត្តចំនួន ១០គម្រោង។ ជាមួយគ្នានេះ ក្រុងកែបកំពុងអនុវត្តគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ២ខ្សែ ប្រវែងសរុប ៨៣៣ម៉ែត្រ ដោយចំណាយថវិកាចំនួន ៤៩៩,៩២៣,៣៦១រៀល។ ដោយឡែក សង្កាត់ទាំងបីក៏កំពុងអនុវត្តគម្រោងសាងសង់ផ្លូវចំនួន ៤ខ្សែ ប្រវែងសរុប ៣,៣២៤ម៉ែត្រ ដោយចំណាយថវិកាចំនួន ១,០៣៤,៧៧៣,៧០០រៀល។
