
ថ្នាក់ដឹកនាំក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះស្នាដៃមន្ទីរព័ត៌មានខេត្តកែប និងជំរុញបន្តពង្រឹងការងារឆមាសទី២
កែប៖ ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរព័ត៌មានខេត្តកែប ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលសម្រេចបាន បញ្ហាប្រឈម និងកំណត់ទិសដៅការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាព។








