
នាយកដ្ឋាន ស្ថិតិគណនេយ្យជាតិ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការបានរៀបចំពិធីប្រកាសផ្សព្វផ្សាយលទ្ធផល គណនេយ្យជាតិខេត្តកែបឆ្នាំ២០២៥»
ព្រឹក ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ខេត្តកែប៖ នាយកដ្ឋាន ស្ថិតិគណនេយ្យជាតិ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការបានរៀបចំពិធីប្រកាសផ្សព្វផ្សាយលទ្ធផល គណនេយ្យជាតិខេត្តកែបឆ្នាំ២០២៥» ដើម្បីដាក់ជូនសាធារណជន និងមន្ទីរ អង្គភាពជុំវិញខេត្តប្រើប្រាស់ ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ណោ វ៉ាន់ឌី នាយកវិទ្យាស្ថានជាតិស្ថិតិ និង លោក អុឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត នៅសាលប្រជុំតូចសាលាខេត្ត ។









