ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ទេសចរណ៍
រដ្ឋបាលខេត្ត ចុះពិនិត្យសក្ដានុពល «រមណីយដ្ឋានកសិទេសចរណ៍ រ៉េត សុម៉ាលី (អូរទុរេន)» តាមបណ្តោយព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន
(ប៉ៃលិន)៖ ថ្នាក់ដឹកនាំខេត្តប៉ៃលិនបានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យដោយផ្ទាល់នូវសក្ដានុពលទេសចរណ៍ធម្មជាតិ និងកសិកម្ម នៅ «រមណីយដ្ឋានធម្មជាតិអូរទុរេន និងកសិទេសចរ រ៉េត សុម៉ាលី» ស្ថិតក្នុងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន តាមបណ្តោយព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិនដើម្បីជំរុញ និងលើកកម្ពស់វិស័យអេកូទេសចរណ៍បៃតងក្នុងមូលដ្ឋាន។


សុខាភិបាល
ញ៉ាំផ្លែ ល្មុត ទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាង ចំពោះសុខភាព
សុខភាព៖ ល្មុត ជាផ្លែឈើសម្បូរសារជាតិចិញ្ចឹម រ៉ែ កាកសរសៃ និងវីតាមីនជាច្រើនទៀត ដែលផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពជាខ្លាំង នៅពេលដែលយើងទទួលទានវា។


នយោបាយ
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : ខេត្តប៉ៃលិន ប្រារព្ធមិទ្ទីញអបអរសាទរបុណ្យខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៦)
ប៉ៃលិន ៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនំា ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន បានប្រារព្ធមិទ្ទីញអបអរសាទរបុណ្យខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៦) នៅបរិវេណវិមានឯករាជ្យខេត្ត ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន។


កសិកម្ម
ការបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត ទ្រង់ទ្រាយធំលើកទី១ ទូរទាំងខេត្តប៉ៃលិន
នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានចុះបិទបញ្ចប់យុទ្ធនាការការចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំលើកទី១ទូរទាំងខេត្តប៉ៃលិន ដោយមានការចូលរួមពីមន្រ្តីជំនាញបសុព្យាបាល អាជ្ញាធរសង្កាត់ទួលល្វា នៅវត្តអូរច្រា ស្ថិតនៅភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន


នយោបាយ
(Video) : LE SOURIRE DU CAMBODGE ACCUEILLE LA GRANDE FAMILLE FRANCOPHONE
LE SOURIRE DU CAMBODGE ACCUEILLE LA GRANDE FAMILLE FRANCOPHONE


នយោបាយ
(វីដេអូ) : ហ្វ្រង់កូហ្វូនី " ជួបជុំដើម្បីសន្តិភាព និងអនាគតរួម"
ហ្វ្រង់កូហ្វូនី៖ ជួបជុំដើម្បីសន្តិភាព និងអនាគតរួម


សិល្បៈនិងវប្បធម៌
ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះជូនគ្រួសារសពសមាជិកអតីតយុទ្ធជន ៤គ្រួសារ ក្រោមវត្តមានលោក រស់ នឿន អភិបាលរងខេត្ត
(ប៉ៃលិន)៖ ថវិកាបេឡាមរណៈសង្គ្រោះសរុបចំនួន ១៦,០០០,០០០រៀល (ដប់ប្រាំមួយលានរៀលគត់) ត្រូវបាននាំយកទៅប្រគល់ជូនដល់ក្រុមគ្រួសារសពសមាជិកអតីតយុទ្ធជនចំនួន ៤គ្រួសារ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ដើម្បីជួយសម្រាលទុក្ខលំបាក និងជាការដឹងគុណចំពោះគុណបំណាច់អតីតយុទ្ធជនដែលបានលះបង់ដើម្បីជាតិមាតុភូមិ។
ពិធីប្រគល់នេះបានប្រព្រឹត្តទៅក្រោមវត្តមានដឹកនាំដោយ លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត។


ពាណិជ្ជកម្ម
ស្រាកំរើករាត្រី ផលិតផលរបស់សិប្បកម្ម SKH Natural Plus
ផលិតផលរបស់កូនខ្មែរ ខេត្តប៉ៃលិន មានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ មិនចាញ់ស្រានាំចូលពីបរទេស


សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : រដ្ឋបាលខេត្តប៉ៃលិន សំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធាចំនួន ៨០នាក់ ទៅកាន់សាលាហ្វឹកហ្វឺន
នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាចំនួន ៨០នាក់ ទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព ដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈយោធា ត្រៀមខ្លួនការពារបូរណភាពទឹកដី និងសន្តិសុខជាតិ។


សិល្បៈនិងវប្បធម៌
បទយកការណ៍ (វីដេអូ) ៖ សិល្បៈច្នៃប្រឌិត និងការប្រកបរបរចម្លាក់ថ្ម ត្បូង និងគ្រឿងអលង្ការបូជា របស់សិប្បករខេត្តប៉ៃលិន
តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន ផ្នត់គំនិត និងជំនឿសាសនា តែងតែចាក់ឫសយ៉ាងជ្រៅក្នុងបេះដូងពលរដ្ឋខ្មែរគ្រប់រូប។ ប្រជាពលរដ្ឋខ្មែរតែងមានជំនឿមុតមាំលើវត្ថុស័ក្តិសិទ្ធិ គ្រឿងការពារខ្លួន និងការគោរពបូជាចំពោះព្រះពុទ្ធអង្គ ទេវតា និងបារមីផ្សេងៗ ដើម្បីសុំសេចក្តីសុខ ចម្រុងចម្រើន និងលាភសក្ការៈ។
ស្របគ្នានេះដែរ ទំនោរ នៃការប្រើប្រាស់គ្រឿងអលង្ការកែច្នៃ ដូចជា បន្តោងខ្សែក ចិញ្ចៀន និងកងដៃ ដែលឆ្លាក់ចេញពីថ្មធម្មជាតិ ត្បូង និងឈើប្រណិត កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង។ វត្ថុទាំងនេះមិនត្រឹមតែបម្រើដល់សោភ័ណភាព នៃការតុបតែងលម្អខ្លួនប្រាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតំណាងនៃសិរីសួស្តី និងជាគ្រឿងសក្ការបូជាជាប់ខ្លួនជានិច្ច ធ្វើឱ្យសិប្បកម្មកែច្នៃចម្លាក់ទាំងនេះមានតម្រូវការឥតឈប់ឈរនៅលើទីផ្សារ។


សន្តិសុខសង្គម
ការិយាល័យច្រកចេញចូលតែមួយស្រុកសាលាក្រៅ លើកកម្ពស់គុណភាពសេវារដ្ឋបាល ដោយតម្កល់ផលប្រយោជន៍ពលរដ្ឋជាចម្បង
(ប៉ៃលិន)៖ ការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកសាលាក្រៅ ខេត្តប៉ៃលិន កំពុងបំពេញតួនាទីយ៉ាងសកម្ម ជាទីតាំងផ្តល់សេវារដ្ឋបាលដ៏សំខាន់ ដោយបង្កភាពងាយស្រួល ចំណេញពេលវេលា និងឆ្លើយតបទាន់ពេលវេលាចំពោះរាល់តម្រូវការស្នើសុំឯកសារគតិយុត្តផ្សេងៗរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។


សុខាភិបាល
មកដឹងពីអត្ថប្រយោជន៍នៃស្លឹក និងគ្រាប់ទំពាំងបាយជូរវិញម្ដង
សុខភាព៖ កន្លងមកលោកអ្នកពិតជាបានដឹងរួចមកហើយ ពីអត្ថប្រយោជន៍នៃផ្លែទំពាំងបាយជូរ ឥឡូវនេះសូមដឹងពីអត្ថប្រយោជន៍នៃស្លឹក និងគ្រាប់របស់ផ្លែទំពាំងបាយជូរចំពោះសុខភាពវិញម្ដង។


បរិស្ថាន
ស្រុកសាលាក្រៅ បន្តចុះធ្វើយុទ្ធនាការដាក់ស្លាកសញ្ញា «ហាមចោលសំរាម» ដើម្បីលើកកម្ពស់អនាម័យ និងបរិស្ថាន
(ប៉ៃលិន)៖ ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ បានបន្តដឹកនាំមន្ត្រីរាជការក្រោមឱវាទ ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់លោកប្រធានក្រុមប្រឹក្សាស្រុក ចុះធ្វើយុទ្ធនាការដាក់ស្លាកសញ្ញា «ហាមចោលសំរាម» នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ និងផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

