
រដ្ឋបាលខេត្ត ចុះពិនិត្យសក្ដានុពល «រមណីយដ្ឋានកសិទេសចរណ៍ រ៉េត សុម៉ាលី (អូរទុរេន)» តាមបណ្តោយព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន
(ប៉ៃលិន)៖ ថ្នាក់ដឹកនាំខេត្តប៉ៃលិនបានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យដោយផ្ទាល់នូវសក្ដានុពលទេសចរណ៍ធម្មជាតិ និងកសិកម្ម នៅ «រមណីយដ្ឋានធម្មជាតិអូរទុរេន និងកសិទេសចរ រ៉េត សុម៉ាលី» ស្ថិតក្នុងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន តាមបណ្តោយព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិនដើម្បីជំរុញ និងលើកកម្ពស់វិស័យអេកូទេសចរណ៍បៃតងក្នុងមូលដ្ឋាន។










