
លោក ញ៉ន សិទ្ធ អភិបាលរងខេត្តកែប រួមជាមួយ លោក ប៉ិច សៅភិរម្យ អនុប្រធានប្រតិភូក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីការចុះអធិការកិច្ចពាក់ព័ន្ធការងារគ្រប់គ្រង់ផ្ដល់សេវាកម្មសាធារណៈនិងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងកិច្ចការលទ្ធកម្មសាធារណៈ
ព្រឹក ថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ កែប៖ លោក ញ៉ន សិទ្ធ អភិបាលរងខេត្តកែប រួមជាមួយ លោក ប៉ិច សៅភិរម្យ អនុប្រធានប្រតិភូក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីការចុះអធិការកិច្ចពាក់ព័ន្ធការងារគ្រប់គ្រង់ផ្ដល់សេវាកម្មសាធារណៈនិងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងកិច្ចការលទ្ធកម្មសាធារណៈ ក្នុងការិយបរិច្ឆេទ២០២៥និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅសាលប្រជុំតូចសាលាខេត្តកែប៕







