
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការត្រៀមសម្ពោធសមិទ្ធផលឧបករណ៍វេជ្ជសាស្ត្រទំនើប នៅមន្ទីរពេទ្យបង្អែកបាធាយ
(កំពង់ចាម)៖ ដើម្បីធានាឱ្យកិច្ចដំណើរការរៀបចំពិធីសម្ពោធប្រព្រឹត្តទៅដោយរលូន ប្រកបដោយសោភ័ណភាព របៀបរៀបរយ និងសុវត្ថិភាពខ្ពស់ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យផ្ទាល់ទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ។










