
ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ រៀបចំអាហារសាមគ្គីជូនកុមារពិការភ្នែក គ ថ្លង់ និងកុមារកំព្រា នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម
(កំពង់ចាម)៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧ និងពិធីសំណេះសំណាល ពិសាអាហារសាមគ្គី ជាមួយកុមារពិការភ្នែក គថ្លង់ កំព្រា និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។










