
អាជ្ញាធរខេត្តកំពង់ចាម នាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ចែកជូនដល់ ពលរដ្ឋ ៧១គ្រួសារ រងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត នៅស្រុកចំការលើ
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៧១គ្រួសារ ដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ស្ថិតនៅក្នុងភូមិខាងកើត ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។










