
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់សួនច្បារទន្លេអុំ សម្រេចបានប្រមាណ ៨៥%
(កំពង់ចាម)៖ នារសៀលថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់សួនច្បារទន្លេអុំ ស្ថិតក្នុងក្រុងកំពង់ចាម ដោយគិតមកដល់ពេលនេះ ការដ្ឋានសាងសង់សម្រេចបានប្រមាណ ៨៥% ហើយ។









