
បើកវគ្គបណ្តុះបណ្តាល ស្តីពី ការដាក់ ការទទួល ការដោះស្រាយពាក្យបណ្តឹង និងការសង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ជូនអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ក្នុងខេត្កកំពង់ចាម
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ ២០២៦ នេះបានទទួល វគ្គបណ្តុះបណ្តាល ស្តីពី ការដាក់ ការទទួល ការដោះស្រាយពាក្យបណ្តឹង និងការសង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ជូនអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំធំសាលាខេត្ត ក្រុមអធិបតីភាព ឯកឧត្តម ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។









