
សេចក្ដីបំភ្លឺព័ត៌មាន
សេចក្ដីបំភ្លឺព័ត៌មាន

សេចក្ដីបំភ្លឺព័ត៌មាន













ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦


សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលខេត្តកែប ========= រដ្ឋបាលខេត្តកែប មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាអ្នកសារព័ត៌មាន មេត្តាជ្រាបថា កន្លងមកមានសារព័ត៌មានមួយចំនួនតូចបានចុះផ្សាយថា បែកធ្លាយលិខិតអាស្រូវ ស្នើសុំសិទ្ធិវិនិយោគភាស៊ី ផែកែប-កោះទន្សាយ ៣០ឆ្នាំ តម្លៃ ៥៦ម៉ឺនដុល្លារ តែបង់ចូលរដ្ឋត្រឹមតែ ១០លានរៀលក្នុងមួយឆ្នាំ។ ការចុះផ្សាយខាងលើនេះគ្មានមូលដ្ឋានការពិត និងមិនមានមូលដ្ឋានគ្រប់ជ្រុងជ្រោយ ដោយមិនបានទំនាក់ទំនងសួរព័ត៌មានឱ្យបានច្បាស់លាស់ជាមួយអ្នកនាំពាក្យរដ្ឋបាលខេត្ត។


រសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កែប៖ កិច្ចប្រជុំគណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិ ខេត្តកែប ក្រោមអធិបតីភាពលោកស្រី គីម ចន្នី អភិបាលរងនៃគណៈអភិបាលខេត្ត នៅសាលប្រជុំតូចសាលាខេត្តកែប។

វីដេអូ៖ ក្តាមសេះកែប ពីធនធានសមុទ្រ ក្លាយជានិមិត្តសញ្ញាអត្តសញ្ញាណខេត្ត ============ នៅពេលនិយាយពីខេត្តកែប មនុស្សជាច្រើនតែងនឹកឃើញដល់សមុទ្រ កោះ ឆ្នេរស្អាត និងក្តាមសេះដ៏ល្បីល្បាញ។ ក្តាមសេះ បានក្លាយជាអាហារប្រចាំតំបន់របស់ខេត្តកែបដែលភ្ញៀវទេសចរមិនដែលរំលង រហូតបានបង្កើតជាអត្តសញ្ញាណវប្បធម៌ទេសចរណ៍ដ៏រឹងមាំ ដោយមានទស្សនទានពេញនិយមមួយពោលថា បើទៅដល់ខេត្តកែប ហើយមិនបានភ្លក្សរសជាតិក្តាមសេះ នោះប្រៀបដូចជាមិនទាន់បានទៅដល់ខេត្តកែបពិតប្រាកដឡើយ។ ផលិតដោយ៖ ក្រុមការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិខេត្តកែប អត្ថបទ និងអត្ថាធិប្បាយ៖ ង៉ុង សាន់ កាត់ត៖ ឆេង ភក្តី កាមេរា៖ ម៉ាត់ អូស្មាន់
