
មន្ទីរការងារខេត្តបាត់ដំបង ចុះផ្សព្វផ្សាយពីសុវត្ថិភាពទេសន្តរប្រវេសន៍ ឱកាសការងារក្នុងស្រុក និងការបណ្តុះបណ្តាលជំនាញ ដល់ពលករទើបវិលត្រឡប់ពីថៃនៅស្រុកកំរៀង
ខេត្តបាត់ដំបង៖ ដើម្បីធានាបាននូវសុវត្ថិភាព កាត់បន្ថយហានិភ័យនៃការចំណាកស្រុកខុសច្បាប់ និងផ្តល់ជម្រើសជីវភាពថ្មីជូនប្រជាពលរដ្ឋ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង សហការជាមួយមណ្ឌលទទួលពលករកំរៀង បានចុះយុទ្ធនាការផ្សព្វផ្សាយស្តីពី «សុវត្ថិភាពទេសន្តរប្រវេសន៍ ឱកាសការងារក្នុងស្រុក ការសិក្សាជំនាញវិជ្ជាជីវៈ និងការប្រកបមុខរបរខ្នាតតូច» ដល់ប្រជាពលរដ្ឋតាមសហគមន៍ ជាពិសេសបងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ។ ការចុះផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។










