
នគរបាលចរាចរណ៍ខេត្តបាត់ដំបង ចុះអប់រំណែនាំ និងត្រួតពិនិត្យរថយន្តដឹកសិស្សសាលាឯកជន ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរប្រចាំថ្ងៃ
បាត់ដំបង៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះអប់រំណែនាំ និងត្រួតពិនិត្យមធ្យោបាយយានយន្តដឹកជញ្ជូនសិស្សានុសិស្ស នៅសាលារៀនអន្តរជាតិបញ្ញាសាស្ត្រ ក្នុងក្រុងបាត់ដំបង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។










