
តើការបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធាជំនាន់ទី១ នៅថ្ងៃទី៩ ខែវិច្ឆិកា មានអត្ថន័យបែបណា?
តើការបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធាជំនាន់ទី១ នៅថ្ងៃទី៩ ខែវិច្ឆិកា មានអត្ថន័យបែបណា?

តើការបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធាជំនាន់ទី១ នៅថ្ងៃទី៩ ខែវិច្ឆិកា មានអត្ថន័យបែបណា?












សេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាព ស្តីពីការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦


ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី “បើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦”។ ខេត្តកំពង់ស្ពឺ រសៀលថ្ងៃចន្ទ ទី៩ វិច្ឆិកា ២០២៦


រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិ បានចាប់ផ្តើមអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ដើម្បីឆ្លើយតបនឹងតម្រូវការការពារជាតិក្នុងពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងបង្កើតគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ដើម្បីដឹកនាំ និងរៀបចំការអនុវត្តចាប់ពីឆ្នាំ២០២៦តទៅ។ ក្នុងដំណាក់កាលដំបូងនេះ ក្រសួងការពារជាតិទទួលបានពាក្យស្ម័គ្រចិត្តសរុបចំនួន ១៤.៦៤៦នាក់ ក្នុងនោះមានស្ត្រី ២.៤១៧នាក់។ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងការពារជាតិជ្រើសរើសយុវជនចំនួន ១០.០០០នាក់ សម្រាប់ឆ្នាំ២០២៦ ដោយបែងចែកជាពីរវគ្គ។ សម្រាប់វគ្គដំបូង យុវជនចំនួន ៥.០០០នាក់ ត្រូវបានជ្រើសរើស និងហ្វឹកហ្វឺននៅតាមសាលាហ្វឹកហ្វឺនទាំង៨ របស់ក្រសួងការពារជាតិរយៈពេល៣ខែ មុននឹងបញ្ជូនទៅបំពេញការងារជាក់ស្តែងនៅតាមកងឯកភាពនានា។


សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ ការបំពេញកាតព្វកិច្ចយោធា គឺជាការវិនិយោគដើម្បីខ្លួនឯង, ក្រុមគ្រួសារ និងសង្គមជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច វគ្គដំបូង ឆ្នាំ២០២៦ នៅសាលាហ្វឹកហ្វឺនការពារកោះឆ្នេរ ក្នុងខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
