
រដ្ឋបាលស្រុកសាលាក្រៅ ចុះយុទ្ធនាការដាក់ស្លាកសញ្ញាហាមចោលសំរាម នៅតាមបណ្តោយផ្លូវជាតិលេខ៥៧
(ប៉ៃលិន)៖ ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ និងលោកប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ដោយមានការអញ្ជើញចូលរួមពីបងប្អូនយុវជន ស.ស.យ.ក. មូលដ្ឋានឃុំ ចុះរៀបចំដាក់ស្លាកសញ្ញាហាមចោលសំរាម នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ចាប់ពីចំណុចសួនច្បារសេះប្រាំបី រហូតដល់ភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។










