
អាជ្ញាធរសង្កាត់ទួលល្វា សហការជាមួយក្រុមការងារអនាម័យក្រុង និងយុវជន ស.ស.យ.ក ចុះធ្វើអនាម័យរើសសំរាម នៅតាមបណ្តោយមាត់ស្ទឹងប៉ៃលិន
(ប៉ៃលិន)៖ ដើម្បីលើកកម្ពស់អនាម័យ បរិស្ថាន និងកែលម្អសោភ័ណភាពក្រុង ឱ្យកាន់តែមានភាពស្រស់ស្អាត រដ្ឋបាលសង្កាត់ទួលល្វា បានសហការយ៉ាងជិតស្និទ្ធ ជាមួយបុគ្គលិកអនាម័យក្រុងប៉ៃលិន ដឹកនាំដោយលោក លឹម វណ្ណា អភិបាលរងក្រុងប៉ៃលិន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្រុង ព្រមទាំងមានការចូលរួមពីសំណាក់យុវជន ស.ស.យ.ក មូលដ្ឋានសង្កាត់ប៉ៃលិន និងសង្កាត់ទួលល្វា មេភូមិ និងកម្លាំងប្រជាការពារភូមិ បានចុះយុទ្ធនាការរួមគ្នាធ្វើអនាម័យ និងប្រមូលរើសសំរាម នៅតាមបណ្តោយមាត់ស្ទឹងប៉ៃលិន។










