
កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២៦

កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២៦













នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាននិងផ្សព្វផ្សាយនៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានជួបពិភាក្សាការងារជាមួយលោកស្រី Oria Kije VANDEWEGHE ប្រធានផ្នែកទំនាក់ទំនង និងជាអ្នកនាំពាក្យនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) រួមជាមួយសហការី ដើម្បីពង្រឹងកិច្ចសហការរវាងអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ និងអង្គការ OIF ក្នុងការត្រៀមរៀបចំការងារព័ត៌មាន និងផ្សព្វផ្សាយសម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះផ្តោតលើការពង្រឹងកិច្ចសហការ និងការសម្របសម្រួលការងាររួម ជាពិសេសការរៀបចំ និងផ្តល់ភាពងាយស្រួលដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងការចុះយកព័ត៌មាន និងរាយការណ៍អំពីកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធ។ កិច្ចការសំខាន់ៗរួមមាន ការសម្របសម្រួលការចុះឈ្មោះ និងការទទួលអ្នកសារព័ត៌មាន ការផ្តល់ព័ត៌មានផ្លូវការ ការរៀបចំទីតាំងមណ្ឌលព័ត៌មាន និងការគាំទ្រផ្នែកបច្ចេកទេស ដើម្បីធានាឱ្យការផ្សព្វផ្សាយប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។

ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញជួបសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋចំនួន ៣០នាក់ ដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ឆ្ពោះទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព

កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង»


ខេត្តកែប៖ នាព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋចំនួន ៣០នាក់ ដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ដើម្បីធ្វើដំណើរទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព សម្រាប់ទទួលការបណ្តុះបណ្តាល និងហ្វឹកហ្វឺនជំនាញយោធាដែលមានរយៈពេលពីរឆ្នាំ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីស្នេហាជាតិ ឆន្ទៈ និងការតាំងចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមអនុវត្តកាតព្វកិច្ចជាពលរដ្ឋខ្មែរ ក្នុងការចូលបម្រើក្នុងជួរកងទ័ព ដើម្បីរួមចំណែកក្នុងបុព្វហេតុការពារជាតិមាតុភូមិ ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងហ្វឹកហ្វឺនឱ្យបានល្អ គោរពវិន័យ បទបញ្ជា និងការណែនាំរបស់ថ្នាក់ដឹកនាំ ព្រមទាំងគ្រូបង្គោលនៅសាលាហ្វឹកហ្វឺន។ ជាពិសេស ត្រូវមានស្មារតីអត់ធ្មត់ តស៊ូ សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីក្លាយជាកងទ័ពដែលមានសមត្ថភាព ចំណេះដឹង ជំនាញ និងសីលធម៌ល្អ។
