
ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ២០២៦
ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ២០២៦

ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ២០២៦













ខេត្តកែប៖ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងតាមបណ្តោយឆ្នេរ ២៧០០ម៉ែត្រ ដើម្បីពិនិត្យសោភ័ណភាព បរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលអាចប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងការទាក់ទាញភ្ញៀវទេសចរ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានពិនិត្យលើស្ថានភាពទូទៅតាមបណ្តោយឆ្នេរ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងសំរាម និងការថែរក្សាបរិស្ថាន ដើម្បីធានាបាននូវភាពស្រស់ស្អាត អនាម័យ និងភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំដល់មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់លើការថែទាំសម្អាតបរិស្ថាន ការរៀបចំសណ្តាប់ធ្នាប់ ការគ្រប់គ្រងសំណល់ និងការកែលម្អសោភ័ណភាពតាមបណ្តោយឆ្នេរ ព្រមទាំងជំរុញការចូលរួមសហការពីប្រជាពលរដ្ឋ និងអាជីវករ ដើម្បីរក្សាភាពស្អាត និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។


ព្រឹក ថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ខេត្តកែប÷ ផ្អែកតាមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងស្របតាមអនុក្រឹត្យលេខ០៣ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប៊ុន យោង អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំក្រុមការងារចុះធ្វើរដ្ឋបាលចំហរនៅតាមបណ្តាកោះក្នុងភូមិសាស្ត្រក្រុងកែប៕


ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ និងអាជីវករ មកទិញគ្រឿងសមុទ្រ ជាពិសេសក្ដាមសេះ នៅផែបណ្ដោះអាសន្ន ផ្សារក្ដាមខេត្តកែប! ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ២០២៦ 📍ក្រុងកែប ខេត្តកែប 📸Mat Ousman - ម៉ាត់ អ៊ូស្មាន មន្ទីរព័ត៌មានខេត្តកែប

កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង»
